Monday, November 2, 2015

សង្ស័យយន្តហោះដែលធ្លាក់ នៅអេហ្ស៊ីប ត្រូវពួក ISIS បាញ់ទម្លាក់ ស្របពេលដែល រកឃើញសាកសព ១៦៣នាក់ហើយ (មានវីដេអូ)

ភ្នំពេញ៖ មេចោរម្នាក់ ដែលជាមុខសញ្ញាប្លន់ក្នុងពេលរាត្រី ដ៏ល្បាញល្បីក្នុង រាជធានីភ្នំពេញ ត្រូវបានអស់លក្ខណ៍ហើយ កម្លាំងនគរបាលចាប់ខ្លួន នៅយប់មិញនេះ បន្ទាប់ពីវាយប្លន់អ្នករត់ម៉ូតូឌុប ខណៈដែលបក្ខពួករបស់គេ ៥នាក់ទៀតកំពុងរត់គេចខ្លួន។
មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា នៅម៉ោង៧យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមចោរ ដែលជាមុខ សញ្ញាប្លន់ដ៏សកម្ម ក្នុងរាជធានីភ្នំពេញ ចំនួន៦នាក់ ជិះម៉ូតូម៉ាក Dream C125 មិនស្គាល់ស្លាកលេខ មកវាយប្លន់អ្នករត់ម៉ូតូឌុបម្នាក់ នៅចំណុចផ្លូវលេខ ២៧១ ភូមិទី៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ តែបាបកម្ម ដែលគេបានសាងរាប់មិនអស់ នាពេលកន្លងមក បានឈានដល់ទីអវសាន្ត ក្រោយពេលវាយអ្នករត់ម៉ូតូឌុប ហើយបម្រុងយកម៉ូតូជិះចេញទៅ ត្រូវបុរសអ្នករត់ម៉ូតូឌុប ស្ទុះឡើងតដៃ ហើយអ្នកជិតខាងក៏ចេញមកជួយ ចាប់បានជនសង្ស័យម្នាក់ និងវាយឡើងទ្រោមខ្លួនផងដែរ។ ដោយឡែកជនសង្ស័យជាបក្ខពួក ៥នាក់ទៀត ឃើញសភាពការណ៍ដូច្នោះ ក៏មិនហ៊ានត្រឡប់មកជួយនោះឡើយ ហើយក៏ជិះម៉ូតូ គេចខ្លួនបាត់ទៅ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ នុដ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកឯកបក្ខពួករបស់គេ ៥នាក់ទៀត ដែលរត់ចោលយក រួចខ្លួននោះមានឈ្មោះ ញ៉ា, ឈ្មោះ ឌី, ឈ្មោះ ធា, ឈ្មោះ ជ្រូក និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ដែលប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ម៉ាក K59។ រីឯរងគ្រោះដែលជាអ្នករត់ម៉ូតូឌុប មានឈ្មោះ ហឹង សុភា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៧១ ក្រុម២៨ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានម៉ូតូម៉ាក សង់កូរ៉ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-5003៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload

No comments:

Post a Comment